​​
​​     យុវជនជាសិស្ស សាលាមួយក្រុម បានផលិត កូនឡានដោយ ប្រើប្រាស់ថាមពលកាំជ្រួច (rocket-powered) អាចជួយជំរុញឲ្យ ឡានរបស់គេ រត់បាន ក្នុងល្បឿន ៩០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ជាល្បឿនដែលលឿនជាងគេ បំបែកកំណត់ត្រាពិភពលោក។ ល្បឿន កូនឡាន របស់យុវសិស្ស ទាំងនោះ លឿនជាង២ ដង បើធៀបជាមួយ ឯតទគ្គកម្មចាស់ ដែលមានល្បឿនត្រឹម ៤៦០ គីឡូម៉ែត្រ ប៉ុណ្ណោះ ដែល កំណត់ត្រា កាលពីមុន កាន់កាប់ដោយ សិស្សឈ្មោះ Samvir Thandi មកពីសាលា Heathland។
ក្រុមយុជនទាំងអស់ បានផលិតចេញជា កូនឡានចំនួន ៣ គ្រឿង ដោយមានពណ៌ និង ការតុបតែង ផ្សេងៗគ្នា តែមានទំហំប៉ុនគ្នា។ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ គឺកូនឡានទាំង៣ របស់ពួកគេ អាចរត់បាន ក្នុងល្បឿន ៧០៨ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដូចគ្នានឹងការតេស្តសាកល្បង ហើយការដាក់ ជាផ្លូវការរបស់គេ គឺលើក ទី១ កូនឡានទាំងនោះ រត់បានក្នុងល្បឿន ៨២០.៤៩ គីឡូម៉ែត្រ និងលើកទី២ ក្នុងល្បឿន ៨៩៥.២៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង ជាល្បឿនដែលចាត់ទុក ថាលឿន ជាងកំណត់ត្រាណាៗ ទាំងអស់កាលពីមុន។
លោកសាស្ត្រាចារ្យ Phil Worsley ដែលជាគ្រូផ្នែកវិស្វកម្ម របស់ពួកគេបាន ប្រាប់ឲ្យដឹងថា ក្រុមកូនសិស្ស របស់គាត់ គឺទទួលបាន វិញ្ញាបនប័ត្រ បញ្ជាក់ពី ឯតទគ្គកម្មចំនួន ២ ពី Guinness ដោយ វិញ្ញាបនប័ត្រ ទីមួយ គឺពួកគេបំបែក កំណត់ត្រាចាស់ របស់ Samvir Thandi ហើយ វិញ្ញាបនប័ត្រទីពីរ គឺពួកគេ បំបែកកំណត់ត្រា របស់ខ្លួនឯង។ ក្រុមទាំងមូល មានក្មេងស្រីចំនួន ៤ នាក់ និង ក្មេងប្រុសចំនួន ១៤ នាក់ ដែលមាន ចន្លោះអាយុចាប់ពី ១១ ដល់ ១៧ ឆ្នាំ។ លោកសាស្ត្រាចារ្យ ខាងលើបានបន្តថា លទ្ធផល របស់ពួកគេត្រូវ បានសាទរយ៉ាងខ្លាំង ពីសំណាក់ សិស្សានុសិស្សដូចគ្នា និងគ្រូបង្រៀនទាំងអស់ ដែលបង្រៀននៅសាលា Joseph Whitaker នេះ៕
21 Dec 2014

Advertisement

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top